ថ្ងៃទី ០៣ ខែធ្នូ គឺជាថ្ងៃប្រារព្ធខួបលើកទី ៣១នៃទិវាលជនពិការអន្តរជាតិ។ នៅព្រះសគមន៍ បាត់ដំបងមណ្ឌលស្វាគមន៍ជនពិការក៏បានប្រារព្ធទិវានេះផងដែរដែលមានអ្នកចូលរួមប្រមាណ ជា១០០នាក់រួមជាមួយលោកអភិបាល គីគេ ហ្វីការេដូ ជាអភិបាលភូមិភាគបាត់ដំបង, លោកបូជាចារ្យ តូតេត, លោកបូជាចារ្យ ម៉ានុជ, និងភ្ញៀវអន្តរជាតិជាច្រើនអ្នកផងដែរ។ លោកអភិបាល គីគេ បានមានប្រសាសន៍ថាៈ យើងគួរគិតអំពីជនពិការនៅក្នុងប្រទេសកម្ពុជា ជួយជំរុញនិងលើកទឹកចិត្តដល់ពួកគេ។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលថ្មីៗ នេះបានទទួលស្គាល់ជាផ្លូវការអំពីសិទ្ធជនពិការនៅកម្ពុជាក្នុងការចូលរួមជាមួយសង្គម។ ដូចបេសកម្មរបស់យើងដែលយើងបានធ្វើការជាមួយជនពិការ និងមានការជួយឧបត្តមខាងផ្នែក សិក្សារៀនសូត្រ និងផ្តល់ជាឱកាសការងារដល់ពួកគាត់ថែមទៀតផង។ ម្យ៉ាងវិញទៀតយើងក៏មាន កន្លែងសំរាប់ទទួលជនពិការដែលមានជីវៈភាពក្រីក្រដើម្បីស្នាក់អាស្រ័យផងដែរដូចដែលយើងបាន មានកន្លងមកនៅក្នុងមណ្ឌលស្វាគមន៍ជនពិការ និង៣កន្លែងទៀតនៅ អូតាញៀរ, ព្រៃធំ, និង ស្រុករតនៈមណ្ឌល។ ចំណែកឯលោក ឆាំ សរ ជាអ្នកដែលស្ថិតិក្រោមការឧបត្តមរបស់មណ្ឌលស្វាគមន៍ជនពិការបាន បង្ហាញពីអារម្មណ៍របស់គាត់ៈ ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលខ្ញុំមានថ្ងៃនេះជីវៈភាពរបស់ខ្ញុំ មានការល្អជាងមុនដោយមានការឧបត្ថមពីមណ្ឌលអារ៉ូប៉េ និងម្យ៉ាងវិញទៀតកូនរបស់ខ្ញុំក៏បានទទួល ការគាំទ្រនៅក្នុងការសិក្សាផងដែល។ យុវជន វែន ជាអ្នករស់នៅក្នុងមណ្ឌលអារ៉ូប៉េ និងជាអ្នកទទួលការឧបត្ថមពីមណ្ឌលបានបញ្ចេញពី អារម្មណ៏របស់ខ្ឡួនថាៈ ពីមុនដោយសារតែជីវៈភាពគ្រួសារខ្ញុំក្រីក្រពេកហើយខ្លួនខ្ញុំជាជនពិការផង ខ្ញុំបានគិតថាខ្ញុំជាមនុស្សគ្មានតម្លៃអ្វីទាំងអស់នៅក្នុងសង្គមហើយខ្ញុំក៏មិនដែលគិតថាខ្ញុំមានថ្ងៃនេះដែរ។ បន្ទាប់ពីបានមករស់នៅក្នុងមណ្ឌលស្វាគមន៍ជនពិការនេះខ្ញុំមានអារម្មណ៏ថាខ្ញុំបានតម្លៃដោយសារ មានការលើកទឹកចិត្តពីសំណាក់លោកអភិបាល និងអ្នកដែលនៅជុំវិញខ្ញុំ ពួកគេបានជួយដល់ខ្ញុំនិង ជួយឲ្យខ្ញុំមានអារម្មណ៏ថាខ្ញុំមានសិទ្ធដូចមនុស្សផ្សេងទៀតនៅក្នុងសង្គមដែរ។ ពុយ នៅពេលថ្មីៗនេះមានគ្រូពេទ្យស្ម័គ្រចិត្តអេស្ប៉ាញម្នាក់ឈ្មោះ មីដៀម បានមកជួយពិនិត្យជម្ងឺទូទៅ ដល់ប្រជាជននៅបាត់ដំបង។ នេះគឺជាលើកទី២ហើយដែលគាត់បានមកជួយនៅកម្ពុជា និងប្រជាជន ក្រីក្រនៅតាមភូមិនៅក្នុងខេត្របាត់ដំបង។ គាត់បានចុះទៅពិនិត្យជម្ងឺដល់កន្លែងមួយចំនួនដូចជាៈ នៅមន្ទីរឃុំឃាំង, ព្រះសហគមន៍ស្នឹង, និគម,តាហែន, ច្រាបវាល, ឈើទាល, ខ្នាចរមាស, បាត់ដំបង, ភូមិក្បាលស្ពាន, ស្រុកឯកភ្នំ, និងនៅមណ្ឌលស្វាគមន៍អ្នកជម្ងឺនៅបាត់ដំបង។ គាត់បានបង្ហាញអារម្មណ៏របស់គាត់ថាៈ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ដែលបានមកប្រទេស កម្ពុជា និងជួយដល់ប្រជាជនកម្ពុជាដែលក្រីក្រទៅតាមអ្វីដែលគាត់អាចជួយបាន។ ពុយ
នៅព្រះសហគមន៍ កាតូលិកបាត់ដំបង បានប្រារព្វពិធីប្រោស់ទឹកព្រះពរលើរូងភ្នំព្រះនាងម៉ារីដែល
ទើបតែសាងសងថ្មី កាល់ពីថ្វៃអាទិត្យ ទី១១ ខែវិច្ឆកា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ។រូងភ្នំព្រះនាងម៉ារី បង្កើតឡើងក្នុងគោលបំណងអោយគ្រីស្តបរិស័ទ បានធ្វើការអធិដ្ឋានទួលអង្វរដល់ព្រះនាងនិងអរ ព្រះគុណព្រះនាងនូវអ្វីដែរព្រះនាងបានថែរក្សាដល់បងប្អូនគ្រីស្តបរិស័ទអោយបានសេចក្តីសុខ។ ម្យ៉ាងវិញទៅបងប្អូនគ្រីស្តបរិស័ទទាំងអស់បានយកព្រះនាងធ្វើជាទីពំនឹង ពំនាក់ និងធ្វើជាគំរូក្នុង ការរស់នៅប្រចាំថ្ងៃផងដែរ។ ក្នុងថ្ងៃនោះដែរមានលោកអភិបាល គីគេ ហ្វីការេដូ និងលោកបូជាចារ្យ តូតេត ប៉ាណៃណាល់ បានប្រារពពិធីប្រោះទឹកព្រះពរលើរូងភ្នំព្រះនាងម៉ារីនេះ ព្រមទាំងមាន បងប្អូនគ្រីស្តបរិស័ទជាច្រើនអ្នកបានចួលរូបក្នុងពិធីនោះផងដែរ។ក្នុងថ្ងៃនោះបងប្អូនគ្រីស្តបរិស័ទ បាននាំគ្នាសូត្រនូវធម៌របស់ព្រះនាងយ៉ាងលឺរំពងឡើង ហាក់បីដូចជា ថ្ងៃដែលលើកព្រះយេស៊ូលើក ព្រះនាងម៉ារី ឡើងស្ថានបរមសុខនោះដែរ។គណៈពេលនេះក៏មានភ្លៀងរលឹមតិចៗដូចព្រះនាង បានប្រោះព្រុំដល់គ្រីស្តបរិស័ទាំងអស់ បានសេចក្តីសុខគ្រប់ៗគ្នា។ សូមបញ្ជាក់ រូងភ្នំនេះមិនទាន់ កសាងចង់ដោយបរិបូរណ៍នៅឡើងទេ ប៉ុន្តែបានដាក់អោយបងប្អូនគ្រីស្តបរិស័ទ ធ្វើការអធិដ្ឋាន ដល់ព្រះនាង ជាបណ្តុះអាសន្តសិន។ កាលពីថ្ងៃទី ៥ ,៦ ខែ វិច្ឆិការ ឆ្នាំ ២០១២ មានក្រុមគ្រូពេទ្យភ្នែកមកពីប្រទេសអេស្ប៉ាញចំនួន៤នាក់
បានមកជួយពិនិត្យសុខភាពផ្នែកភ្នែកនៅក្នុងព្រះសហគមន៍កាតូលិកបាត់ដំបង។ នៅក្នុងនោះមានជាច្រើនផ្នែកដូចជា ពិនិត្យភ្នែក, បកផ្នែក, វះកាត់កន្ទុយក្លែន,ចែកជួននៅថ្នាំ បន្តក់ភ្នែក, នឹងមានវាស់ភ្នែកសំរាប់អ្នកមានដឺក្រេភ្នែកចែកជួនវែនតាសំរាប់អ្នកដែលមានដឺក្រេភ្នែក ឮនិងវ៉ែនតាការពារពន្លឺថ្ងៃ។សំរាប់រយៈពេល២ថ្ងៃនេះមានបងប្អូនគ្រីស្តបរិស្ទទ, ពុទ្ធបរស្ទទនិង បងប្អូនផ្សេងៗដែលមកពីឆ្ងាយបានមកពិគ្រោះនៅសុខភាពផ្នែកភ្នែកនេះនៅក្នុង មណ្ឌលសុខភាពព្រះសហគមន៍កាតូលោកនៅ បាត់ដំបង។ នៅក្នុងថ្ងៃ១ យើងបានទទួលអ្នកជម្ងឹ ប្រមាណជា ៦០នាក់ទៅ ៧០ នាក់។ក្រុមគ្រូពេទ្យនេះក៏បានទៅចុះភូមិសំរាប់ពិនិត្យជួនបងប្អូន ដែលនៅឆ្ងាយផងដែរ។ វិជ្ជបណ្ឌិត សាវី ជាជនជាតិអេស្ប៉ាញបានមានប្រសាសន៍ថាៈ យើងឃើញថាមានប្រជាជនខ្មែរភាគច្រើនមានសុខភាពផ្នែកភ្នែកពុំសូវល្អជាពិសេសចាស់ៗ។ ដូចនេះយើងមានចិត្តសប្បាយរីករាយណាស់ដែលបានមកជួយបងប្អូនខ្មែរនៅទីនេះ។ |