Battambangparish.orgkh
  • ដើមទំព័រ
  • អំពីព្រះសហគមន៍
    • ប្រវត្តិ
    • ព្រះសហគមន៍
    • បេសកកម្ម
    • បូជាចារ្យ
    • គ្រីស្តបរិសទ្ទ
    • អភិបាល
    • ដៃគូ
    • Virtual Tour
  • ព័ត៍មាន
    • ព័ត៍មានព្រះសហគមន៍បាត់ដំបង
    • កាសែត រតនៈ
    • ព័ត៍មានព្រះសហគមន៍ផ្សេងៗ
  • បុណ្យ
    • អភិបូជា
    • សិល្បៈ និងរបាំ
    • និមិត្តសញ្ញា
    • ប្រត្តិទិន
  • ជំនឿ
    • ការអប់រំជំនឿ
    • ទំនាក់ទំនងអន្តរសាសនា
    • ការត្រាសហៅ
  • សង្កហៈ
    • ការអប់រំ >
      • មេត្តយ្យ
      • អាហារូបករណ៍
    • យុវជន >
      • បាល់ទាត់
      • តៃហ្វាន់ដូ
      • ក្រុមចម្រៀង
      • តន្រ្តីសម័យ
      • តន្រ្តីបុរាណ >
        • ឩបករណ៍ដៃ
        • ឩបករណ៍ខ្យល់
      • របាំ
      • សន្តវំាងសង់ដឺប៉ូល
    • សុខភាព
    • ថែទាំចាស់ៗ
    • ស្រូវ
    • ការងារផ្សេងៗ >
      • ការិយាល័យភូមិភាគ
      • មណ្ឌុលប៉ាស្ទូរ៉ាល់ >
        • ការិយាល័យអប់រំជំនឿ
        • ការិយាល័យ វប្បធម៌
        • ការិយាល័យតស៊ូមត្តិ និងអភិវឌ្ឈន៍​
        • ការិយាល៍យផ្ស្វផ្សាយព៍ត័មាន
      • មណ្ឌុលអារូប៉េ
      • មណ្ឌុលទេព អ៊ីម
      • កម្មវិធីអនាថា
  • ឩបត្ថម
  • កំរងរូបថត
  • ទំនាក់ទំនង
  • ផែនទី

Picture
English

Picture
ភាសាខ្មែរ

បូជាចារ្យ

បូជាចារ្យ តូតេត បាណៃណាល់
  បូជាចារ្យទទួលខុសត្រូវ
បូជាចារ្យ តូតេត កើតថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ១៩៦២ នៅក្នុងប្រទេសហ្វីលីពីន ។លោកបានទទួល​
ការ​​តែងតាំង​​ជាបូជាចារ្យនៅក្នុងឆ្នាំ១៩៩៩។លោកត្រូវបានចាត់ឲ្យមកបំរើព្រះសហមន៍កាតូលិក​
ភូមិភាគបាត់ដំបងពេញសិទ្ធិនៅក្នុងថ្ងៃទី ១ ខែ មករាឆ្នំា ២០០៤។ 
លោកឪពុកតូតេតគឺជាបងប្រុស​​ជេស្វីតដែលមកកាន់ស្រុកខ្មែរដំបូងគេក្នុងការបំពេញការងារ
ពីឆ្នាំ ១៩៩៤­ដល់ ១៩៩៥។ 

សព្វថ្ងៃលោកបូជាចារ្យតូតេតបានទទួលខុសត្រូវព្រះសហគមន៍ពីរគឺ ព្រះសហគមន៍កាតូលិក​
ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខនៅក្រុងបាត់ដំបង និងព្រះសហគន៍កាតូលិក​
ព្រះបេះដូងព្រះយេស៊ូ នៅក្រុងបៃលិន។

“យើងបានបង្ហាញនូវអ្វីជាច្រើនដែលអាចឲ្យយើងទទួលបាននូវព្រះសហគមន៍មួយដែលពពេញ
ដោយជំនឿ, ការរស់នៅក្នុងសេចក្តីស្រលាញ់, និង មានមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។”

F
linebreak
Picture
ផ្ទះលោក

Other Priests in Residence

Picture
បូជាចារ្យ ទម្លាប់ សុផល
បូជាចារ្យ ទម្លាប់ សុផល កើតនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៥៣នៅប្រទេសកម្ពុជាគាត់បាន​ធំដឹង​ក្តីឡើង​ជាកាតូលិកជាមួយលោកអភិបាលប៉ូលទេព អ៊ីមសុត្ថា។​ នៅក្នុងឆ្នាំដែលលោកអភិបាលត្រូវ​បាន​សុគត់។ ជំនឿរបស់លោកបូជាចារ្យទម្លាប់ សុផល​ក៏ចាប់ផ្តើមរីកលូតលាស់កាន់តែខ្លាំងឡើងៗ​រហូតដល់គាត់បានទទួលបាននូវការតែងតាំងជាបូជាចារ្យពេញសិទ្ធិក្នុងឆ្នាំ ១៩៩៩។ លោកគឺជា​បូជាចារ្យជនជាតិខ្មែរដំបូងបង្អស់បន្ទាប់ពីសង្គ្រាមអស់រយៈជាច្រើនឆ្ឆាំនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃលោកគឺមានបន្ទុកទទួលខុសត្រូវសំរាប់ព្រះសហគមន៍បងប្អូនវៀតណាមនៅប្រទេសកម្ពុជា។

លោកឪពុក សុផល ក៏ជាអ្នកទទួលខុសត្រូវលើកជម្រុកស្រូវនៃព្រះសហគមន៍កាតូលិក ព្រះនាងម៉ារី​ព្រះមាតាព្រះជាម្ចាស់ (តាពូង)ខេត្តបាត់ដំបង, ព្រះសហគមន៍កាតូលិក ធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់ (ខ្នាចរមាស)ខេត្តបាត់ដំបង, ព្រះសហគមន៍កាតូលិកសន្តប៉ូល(ស្នឹង)ខេត្តបាត់ដំបង, ព្រះសហគមន៍កាតូលិក សន្ត អន់តូនី (ឆ្នុកទ្រូ)ក្នុងខេត្ត កំពង់ឆ្នាំង, ព្រះសហគមន៍កាតូលិក សន្តសិលា (កំពង់ហ្លួង) ក្នុងខេត្តពោធិ៍សាត់។
បូជាចារ្យ ពេដ្រូ ហ្គោមេ
លោកបូជាចារ្យ​ ពេដ្រូ ហ្គោមេ កើតថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៧០ នៅប្រទេសកូឡុំប៊ី ។លោកបាន​ទទួល​ការតែងតាំងជាបូជាចារ្យក្នុងឆ្នាំ ១៩៩៩។លោកបានមកដល់ប្រទេសកម្ពុជាជាមួយ​បេសកម្ម​ Yarumal foreign Mission Society (MXY)​ នៅក្នុង២០០០។ គាត់បានមក​បាត់ដំបង​នៅក្នុង​​​ឆ្នាំ ២០០៤​សព្វថ្ងៃលោកបានកំពុងគ្រប់គ្រងមណ្ឌុលសិស្សប៉ូលទេព អ៊ីម​ សុត្តា និងទទួលខុសត្រូវលើព្រះសហគមន៍កាតូលិកសន្តី ម៉ារី (ច្រាបវាល)ខេត្តបាត់ដំបង   និង​ព្រះសហគមន៍​សន្តី តេរេសា នៃព្រះកុមារយេស៊ូ (ចំណោម)ក្នុងខេត្តបន្ទាយមានជ័យ។

“ការប្រទះនឺងបានរៀនច្រើននៅក្នុងប្រទេសកម្ពុជាបានជួយខ្ញុំឲ្យស្វែងរកឃើញព្រះជាម្ចាស់ជា
មួយបងប្អូននៅក្នុង​ប្រទេសកម្ពុជាដែលកំពុងជួបនូវទុកលំបាកជាច្រើនប៉ុន្តែពួកគាត់មិនដែល
ឈប់បង្ហាញនូវការញញឹម, សេចក្តីស្រលាញ់, និងសេចក្តីសង្ឃឹមសំរាប់អនាគត់នោះទេ។”​

Picture
Picture
បូជាចារ្យ ង៉ែត វិន័យ
បូជាចារ្យ ង៉ែត វិន័យ កើតនៅក្នុងឆ្នំា ១៩៧០ នៅក្នុងប្រទេសកម្ពុជា។ លោកបានត្រូវតែងតាំងជា​បូជាចារ្យក្នុងឆ្នាំ ២០០១។​ លោកគឺជាក្រុមបូជាចារ្យទី២ដែលមាន៤​អង្គដែលបានបំបួលជា​បូជាចារ្យ​​បន្ទាប់ពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីការតែងតាំងជាបូជាចារ្យរួមមក​ លោកត្រូវបានចាត់ឲ្យបំរើព្រះសហគមន៍កាតូលិកនៅ​តំបន់កំពង់ធំដែរជាកន្លែងដែលលោកត្រូវទទួលខុសត្រូវលើព្រះសហគមន៍ចំនួន ៦រួមជាមួយ​បងស្រីនៅទីនោះដែរ។

 បូជាចារ្យ ម៉ានុច ឯកការ 
បូជាចារ្យ ម៉ានុច ឯការ គឺជាបូជាចារ្យក្រុមជេស្វីត នៃប្រទេសឥណ្ឌា។ លោកបានមកដល់ប្រទេស​
កម្ពុជាក្នុងឆ្នាំ ២០០៥ហើយលោកបានធ្វើការជាមួយមណ្ឌុលមេត្តាករុណាក្នុងខេត្តសៀមរាប​
អស់រយៈពេល២ទៅ៣ឆ្នាំ។ ​នៅក្នុងភូមិភាគបាត់ដំបងលោកបានបម្រើដូចជាអ្នកណែនាំ​សំរាប់​
កម្មវិធីអប់រំ និងគ្រប់គ្រងនៅក្នុងមណ្ឌុលសុខភាព។  សព្វថ្ងៃលោកទទួលខុសត្រូវលើក​
ព្រះសហគមន៍​​សន្ត អន់ដ្រេ (និគមន) ខេត្តបាត់ដំបង។

“ខណៈពេលដែលបានបម្រើការងារនៅក្នុងប្រទេសកម្ពុជា ខ្ញុំបានជួបប្រទះនឹងទុកលំបាកជាច្រើន
ប៉ុន្តែនេះគឺ​ជាការធ្វើឲ្យយើងអាចរកឃើញនូវការសប្យាយរីករាយជីវិតគឺពពេញទៅដោយការងឿយ
ឆ្ងល់ និងជួបនូវភាពអស្ចារ្យ​ជាច្រើន ប៉ុន្តៃពេលខ្លះយើងពុំបានដឹងថាវាបានកើតឡើងនោះទេ។”​


Picture
Powered by Create your own unique website with customizable templates.