គម្រោងស្រូវ
|
ព្រះសហគមន៍កាតូលិកក៏មានការធ្វើស្រែចំការ និងច្រូតកាត់ និងមានជម្រុកស្រូវរបស់ព្រះសហគមន៍ផងដែរដែលទទួលខុស ត្រូវដោយការិយាល័យរបស់លោកឳពុក ទម្លាប់ សុផលដែលជាកន្លែងចែកចាយទៅកន្លែងផ្សេងៗទៀងនៃព្រះសហគមន៍ កាតូលិក។ ជារៀងរាល់ខែព្រះសហគមន៍កាតូលិកក៏បានទទួលស្រូវដើម្បី ចែកជួនដល់ក្រុមគ្រួសារក្រីក្រ, និងចាស់ជរា,មណ្ឌលសុខភាពរបស់ព្រះសហគមន៍សំរាប់ជួនដល់អ្នកជម្ងឺដែលស្នាក់នៅទីនោះ។ ចំនែកឯមួយផ្នែកទៀតជូនទៅដល់សាលាមត្តេយ្យដើម្បីជួយដល់កូនក្មេងៗ និងចែកជូនដល់អ្នកជាប់មន្ទីឃុំឃាំង។ចំណែកឯបុគ្គល របស់ព្រះសហគមន៍ក៏មានការឩបត្ថមជារៀងរាល់ខែផងដែល។ |