Battambangparish.orgkh
  • ដើមទំព័រ
  • អំពីព្រះសហគមន៍
    • ប្រវត្តិ
    • ព្រះសហគមន៍
    • បេសកកម្ម
    • បូជាចារ្យ
    • គ្រីស្តបរិសទ្ទ
    • អភិបាល
    • ដៃគូ
    • Virtual Tour
  • ព័ត៍មាន
    • ព័ត៍មានព្រះសហគមន៍បាត់ដំបង
    • កាសែត រតនៈ
    • ព័ត៍មានព្រះសហគមន៍ផ្សេងៗ
  • បុណ្យ
    • អភិបូជា
    • សិល្បៈ និងរបាំ
    • និមិត្តសញ្ញា
    • ប្រត្តិទិន
  • ជំនឿ
    • ការអប់រំជំនឿ
    • ទំនាក់ទំនងអន្តរសាសនា
    • ការត្រាសហៅ
  • សង្កហៈ
    • ការអប់រំ >
      • មេត្តយ្យ
      • អាហារូបករណ៍
    • យុវជន >
      • បាល់ទាត់
      • តៃហ្វាន់ដូ
      • ក្រុមចម្រៀង
      • តន្រ្តីសម័យ
      • តន្រ្តីបុរាណ >
        • ឩបករណ៍ដៃ
        • ឩបករណ៍ខ្យល់
      • របាំ
      • សន្តវំាងសង់ដឺប៉ូល
    • សុខភាព
    • ថែទាំចាស់ៗ
    • ស្រូវ
    • ការងារផ្សេងៗ >
      • ការិយាល័យភូមិភាគ
      • មណ្ឌុលប៉ាស្ទូរ៉ាល់ >
        • ការិយាល័យអប់រំជំនឿ
        • ការិយាល័យ វប្បធម៌
        • ការិយាល័យតស៊ូមត្តិ និងអភិវឌ្ឈន៍​
        • ការិយាល៍យផ្ស្វផ្សាយព៍ត័មាន
      • មណ្ឌុលអារូប៉េ
      • មណ្ឌុលទេព អ៊ីម
      • កម្មវិធីអនាថា
  • ឩបត្ថម
  • កំរងរូបថត
  • ទំនាក់ទំនង
  • ផែនទី

Picture
English

Picture
ភាសាខ្មែរ

និមិត្តសញ្ញា

ព្រះមាតានៃសេចក្តីស្រឡាញ់ដែលបង្រួបបង្រួមយើងទាំងអស់គ្នា

Picture by Nica Figaredo
រូបឆ្លាក់នេះដែលហៅថាព្រះនាងម៉ារីជាមាតានៃសេចក្តីស្រឡាញ់​
និងបង្រួបបង្រួមមនុស្សទាំងឡាយ គ្រីស្តបរិស័ទគោរពតាម
​ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា។រូបនេះបានបង្ហាញ​នូវ​
អត្តន័យយ៉ាងច្រើន។ រូបព្រះនាងម៉ារីកំពុងពរព្រះកុមារយេស៊ូ
ដែល​​លាតដៃទទួលស្វាគមន៍មនុស្សគ្រប់ៗគ្នា។ព្រះកុមារ​និង​ ព្រះ
​មាតាញញឹមស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះមនុស្ស
​គ្រប់ៗគ្នា ដែលស្ថិតនៅក្រោម​ម្លប់​​ព្រះ​ពស្រ្ត​នៃ​សេចក្តី​ស្រឡាញ់​និង
​មេត្តាករុណា។ រូបនៅចំកណ្តាលមានក្មេងៗពីរនាក់,ម្នាក់​កំពុង​កាន់
​សៀវភៅ​តំ​ណាង​​​ឲ្យ​​​​ព្រះបន្ទូលដែលណែនាំជីវិត។ ក្មេងម្នាក់ទៀត
​កំពុង​ផ្លុំខ្លុយតំណាង​ឲ្យសិល្បះ,តន្ត្រី និងប្រពៃណី សម្រាប់​​ច្រៀង
​លើក​តម្កើងព្រះជាម្ចាស់។

រូបនៅជួរខាងក្រោមមានក្មេងៗបីនាក់ ដែលមានម្នាក់កំពុងអោប
​ស្វាគមន៍ ក្មេងពិការពីរ​នាក់​ទៀតជានិមិត្តរូបនៃសាម​គ្គី​ភាព​។ ក្មេង
​ម្នាក់​​ទៀតកំពុងអង្គុយលើរទេះរុញ ដៃកាន់ព្រាបតំណាងឲ្យ
សន្តិ​​​ភាព​និង​ក្មេងម្នាក់ទៀតកាន់​ផ្តា​ឈរ​ច្រត់​ឈើច្រត់ជានិមិត្តរូប​នៃ
​សេចក្តីស្រឡាញ់ ជាវិន័យធំជាង​គេ​របស់ព្រះជាម្ចាស់គឺ 
«អ្នករាល់គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់​គ្នាដែរ»។
ឈើច្រត់ និងរទេះរុញជាសញ្ញាសម្គាល់ដែលផ្តល់ឲ្យគេវិញនូវ
​គុណតម្លៃដ៏ពិសេស និងធ្វើឲ្យគេ​ចេះ​រួបរួម​គ្នា​ទាំង​ជនពិការ និង
​មិនពិការ។ព្រះពស្ត្ររបស់ព្រះនាងជារូបតំណាងនៃគ្រួសារបស់​
យើងទាំងអស់គ្នា ដែលជា​ព្រះសហគមន៍​​។ យើង​ទាំង​អស់​គ្នា​ស្ថិត
​នៅក្រោមព្រះពស្ត្រ​ទាំងអស់គ្នា ពោលគឺព្រះសហគមន៍។នៅផ្នែក
​ខាងក្រោម មាន​រូបផ្តាឈូក។ ផ្កាឈូកជាផ្កានិមិត្តរូប​សំខាន់​ជាងគេ​នៅក្នុង​​​ប្រ​ទេស​​​កម្ពុជា។ ជានិមិត្តរូបអំពីសិរីរុងរឿង​,បរិសុទ្ធ។​
រូប​សំណាក​នេះ ត្រូវបានឆ្លាក់ដោយវិចិត្រករ​ពិការ​​នៅប្រទេស​កម្ពុជា​។

រូបនេះក៏បង្ហាញ​ថា យើង​ទាំង​អស់​គ្នាអាចជួយគ្នាទៅវិញទៅមក​ក្នុងការនាំយកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែល​ព្រះយេស៊ូ​បាន​ប្រទាន​​ដល់ជីវិតយើងទាំងអស់គ្នា ដោយគ្មានលក្ខខណ្ឌ។យើងជាទាំងអស់គ្នាជារូបតំណាងឲ្យព្រះជាម្ចាស់បានបង្កើតមកជា
តំណាងរបស់ព្រះអង្គដែល​ជាព្រះ​ប្រតិស្ឋានអ្វីៗទាំងអស់។


ពីឆ្នាំ ១៧៩០ ដល់ឆ្នាំ ១៩០៧ ខេត្តបាត់ដំបង និងខេត្តសៀមរាបត្រូវបាន​
ស្ថតិ​ក្រោម​ការគ្រប់គ្របរបស់ប្រទេសថៃ។ថៃបានគ្រងយកប្រជាជនខ្មែរ​
ប្រមាណជា​១០០,០០០នាក់ពីខេត្តបាត់ដំបង ទៅទីក្រុងបាំងកកធ្វើជា​
ទាសករដើម្បីជួយកសាងនៅរចនាសម្ព័ននៃទីក្រុងរបស់ខ្លួន។​

នៅក្នុងនោះក៏មានគ្រីស្តបរិស័់ទមួយចំនួនផងដែរ  ពួកគាត់ដ៏បានយករូប​
សំណាកមួយចំនួនដែលបង្ហាញពីជំនឿរបសា់ពួកគាត់ រួមជាមួយរូប​
សំណាក់​ពិតរបស់ព្រះនាងម៉ារីទៅជាមួយដែរ។គ្រីស្តបរិស័ទមួយចំនួន​ក៏​
បានតាំងទីលំនៅនៅទីនោះ ហើយចាប់ផ្តើកក៏សាងព្រះវិហារនៅទីនោះ។

នៅក្នុងឆ្នាំ ១៩៩៣ បន្ទាប់ពីបានសន្តិភាពហើយខេត្តបាត់ដំបងត្រូវបាន​រៀបចំឡើងវិញ។ព្រះសហគមន៍កាតូលិកក៏បានស្នើរសុំរូបសំណាក់​ព្រះនាងម៉ារីពីប្រទេសថៃមកវិញ ប៉ុន្តៃការស្នើរសុំនោះពុំបានសំរេចនោះ​ទេ។ពួកគេបានចម្លងរូបសំណាកមួយដែលមានរូបរាងដូងនឹងរូបសំណាក​ពិតរបស់ព្រះនាងម៉ារីឲ្យមកខ្មែរវិញ។​រូបសំណាក់នេះសព្វថ្ងៃត្រូវបានគ្រីស្តបរិស័ទនៅព្រះសហគមន៍បាត់ដំបង
គោរពលើកតម្កើងថាជារូបសំណាក់ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើង​ស្ថានបរមសុខ។

ព្រះមាតាដែលស្អាតបរិសុទ្ធ

Picture

ព្រះមាតានៃ Walsingham

Picture




នៅក្នុងភាពជាដៃគូររវាងព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងនៅ​
ប្រទេសកម្ពុជា និង ព្រះសហគមន៍កាតូលិនៅប្រទេសអង់គ្លេស​ខាងកើត បានជួននិមិត្តិរូបនៃព្រះសហគមន៍របស់ខ្លួនឲ្យគ្នាទៅវិញទៅមក។ ព្រះសហគមន៍កាតូលិកបានទទួលរូបសំណាក់ព្រះនាងម៉ារីនៃ Walsingham ដែលបង្ហាញពីស្រ្តីដែលពពេញដោយជំនឿ និងភាពថ្លៃថ្នូរ​នៅក្នុងទីក្រុង walsingham. រូបសំណាក់នេះត្រូវបានតំកល់នៅក្នុង​ព្រះសហគមន៍កាតូលិក​សព្វថ្ងៃ។








នេះគឺជារូបសំណាកព្រះនាងម៉ារីថ្មីដែលនឹងដាក់នៅក្នុងរូងភ្នំព្រះនាងម៉ារី​សំរាប់គ្រីស្តបរិស័ទអធិដ្ឋាន។

វត្តមានរបស់ព្រះនាងម៉ារីនេះគឺបង្ហាញអំពីជំនឿដ៏មុតមាំ សេចក្តីសង្ឃឹម
 បើកចំហរនូវការទទួលស្គាល់ផ្សេងៗពីគ្នានៃរូបសំណាក់របស់ព្រះមាតា
ដែលយើងបានជួបទ្រះនៅកន្លែងផ្សេងៗពីគ្នា។



ព្រះមាតានៃ រូងភ្នំ

Picture
linebreak

រូបសំណាក់ព្រះយេស៊ូ

ឈើឆ្កាងព្រះយេស៊ូពិការ

Picture



The twinship between the Apostolic Prefecture of Battambang in Cambodia and the Diocese of East Anglia in the UK brought an exchange of icons. Our parish has been gifted with a carving of Our Lady of Walsingham, an icon of Mary which appeared to a devout English noblewoman in Walsingham, Norfolk, England in the 11th century. This icon is enshrined inside our parish.

Available at the Arrupe Russey Shop are Cambodian artist's rendition of Our Lady of Walsingham, blending elements from the original icon and Cambodian Catholic traditions.








ប្រសិបបើយើងពិនិត្យមើលកាន់តែជិតនៅពីមុខអាសនៈនិងនៅលើឈើ
ឆ្កាងនោះយើងនឹងឃើញនូវស្មាមញញឹមចេញពីព្រះភ័ក្ររបស់ព្រះអង្គ។
​នេះជាឈើឆ្កាងនៃស្នាមញញឹមរបស់ព្រះយេស៊ូ។
ព្រះអង្គបានញញឹមទោះបីជាព្រះអង្គបានទទួលទុកលំបាកនៅលើឈើ
ឆ្កាងនេះក៏ដោយ។

និមិត្តិរូបនៃស្នាមញញឹមដែលបានស្លាប់ទៅនោះគឺមិនម៉ែនជាទី​បញ្ចប់​របស់ព្រះអង្គនោះទេ។ព្រះអង្គទ្រង់មានព្រះជន្មថ្មីដ៏រុងរឿងនិងមានជ័យ
​ជំនះលើសេចក្តីស្លាប់អស់កល្បជានិច្ច។

ឈើឆ្កាងស្នាមញញឹមព្រះយេស៊ូ

Picture

ឈើឆ្កាងព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង

Picture

នៅលើជញ្ចាំងខាងក្រោយក្រោយព្រះវិហារគឺមានឈើឆ្កាងមួយ​ដែលឲ្យឈ្មោះថា ឈើឆ្កាងព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង។
ឈើឆ្កាងនេះគឺបង្ហាញពីព្រះគ្រីស្តបានលាតព្រះហស្តរបស់ព្រះអង្ក
មកខាងក្រៅដើម្បីបង្ហាញពីស្នាមដែកគោលនៅលើព្រះហស្តរបស់​
ព្រះអង្គ។វាជាសញ្ញាសំគាល់មួយអំពីធម៌មេត្តាករុណារបស់ព្រះអង្គចំពោះអ្នក
ដែលបានសង្ស័យ និងអ្នកដែលបានធ្វើខុសទៅលើព្រះអង្គ។
 នៅខាងព្រះហស្តម្ខាងទៀតគឺលាតត្រដាងដើម្បីអញ្ចើញអស់
បងប្អូនចង់ត្រលប់មកវិញនិងអស់អ្នកដែលច់ង់មកនៅក្បែរព្រះកាយ
របស់ព្រះអង្គ។

នៅក្នុងរូបនេះគឺបង្ហាញពិសេសអំពីជ័យជំនះរបស់ព្រះអង្គលើសេច
ក្តីស្លាប់ និងទទួលស្វាគមន៍អស់អ្នកដែលចង់វិលមករកព្រះអង្គវិញ។​

linebreak

ម៉ាថាយ ជំៈ ២៥( ខៈ ៣១ ដល់ ៤៦) Bas Relief

Picture
The Bas Relief យើងអាចឃើញនៅក្បែរក្លាងទ្វាចូលខាងមុខព្រះវិហារ វាមានន័យថាជាដូចនៅក្នុងអត្តបទព្រះគម្ពីរអំពីប្រស្នានៃសត្វចៀម ហើយនិងសត្វពពែ (ម៉ាថាយ ២៥ ៣១ដល់៤៦)។ ដែលបង្ហាញអំពីធម៌មេត្តាករុណា ហើយ និងការដាក់ខ្លួនដើម្បីចូលទៅក្នុងព្រះរាជរបស់ព្រះជាម្ចាស់។

                 “ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថាគ្រប់ពេលដែលអ្នកបានប្រព្រឹត្តិអំពើអ្វីចំពោះអ្នកតូចតាចនេះអ្នកក៏បានប្រព្រឹត្តិចំពោះខ្ញុំដែរ”។​ (ម៉ាថាយៈ ជ.២៥ ខ.៤០)

                                                         តើអ្វីដែលអ្នកបានធ្វើសំរាប់ព្រះជាម្ចាស់សំរាប់ថ្ងៃនេះ?

Powered by Create your own unique website with customizable templates.