Battambangparish.orgkh
  • ដើមទំព័រ
  • អំពីព្រះសហគមន៍
    • ប្រវត្តិ
    • ព្រះសហគមន៍
    • បេសកកម្ម
    • បូជាចារ្យ
    • គ្រីស្តបរិសទ្ទ
    • អភិបាល
    • ដៃគូ
    • Virtual Tour
  • ព័ត៍មាន
    • ព័ត៍មានព្រះសហគមន៍បាត់ដំបង
    • កាសែត រតនៈ
    • ព័ត៍មានព្រះសហគមន៍ផ្សេងៗ
  • បុណ្យ
    • អភិបូជា
    • សិល្បៈ និងរបាំ
    • និមិត្តសញ្ញា
    • ប្រត្តិទិន
  • ជំនឿ
    • ការអប់រំជំនឿ
    • ទំនាក់ទំនងអន្តរសាសនា
    • ការត្រាសហៅ
  • សង្កហៈ
    • ការអប់រំ >
      • មេត្តយ្យ
      • អាហារូបករណ៍
    • យុវជន >
      • បាល់ទាត់
      • តៃហ្វាន់ដូ
      • ក្រុមចម្រៀង
      • តន្រ្តីសម័យ
      • តន្រ្តីបុរាណ >
        • ឩបករណ៍ដៃ
        • ឩបករណ៍ខ្យល់
      • របាំ
      • សន្តវំាងសង់ដឺប៉ូល
    • សុខភាព
    • ថែទាំចាស់ៗ
    • ស្រូវ
    • ការងារផ្សេងៗ >
      • ការិយាល័យភូមិភាគ
      • មណ្ឌុលប៉ាស្ទូរ៉ាល់ >
        • ការិយាល័យអប់រំជំនឿ
        • ការិយាល័យ វប្បធម៌
        • ការិយាល័យតស៊ូមត្តិ និងអភិវឌ្ឈន៍​
        • ការិយាល៍យផ្ស្វផ្សាយព៍ត័មាន
      • មណ្ឌុលអារូប៉េ
      • មណ្ឌុលទេព អ៊ីម
      • កម្មវិធីអនាថា
  • ឩបត្ថម
  • កំរងរូបថត
  • ទំនាក់ទំនង
  • ផែនទី

Picture
English

Picture
ភាសាខ្មែរ

ឧបករណ៍ដៃ

Picture
រនាតឯក ជាឧបករណ៍តន្រ្តីបុរាណខ្មែរមួយប្រភេទ។ ឧបករណ៍​នេះ​មានសារៈសំខាន់មិនអាចអត់បាននៅក្នុវង់ភ្លេងមហោរី ព្រោះវា​ជា​ឧបករណ៍សំខាន់ផ្នែកសាច់បទ។ 

រនាតឯក

រនាតឯកមានស្នូកកោងទ្រវែងមានបណ្តោយប្រវែង ១,០១ម និង​
ទទឹកប្រវែង ០​,១១ម។ ស្នូកសម្នៀងធ្វើឡើងដោយជញ្ជាំងស្នក​
ខោល​ពីរ និងបាតស្នកមួយ។ នៅខាងក្រោមចំកណ្តាលស្នូកមាន​
ជើងពានសំរាប់ទ្ររនាតអោយមានលំនឹង។ ស្នូកខោលនិងជើង​
ពាននេះធ្វើអំពីឈើបេង ឬនាងនួនឬប្រភេទឈើផ្សេងៗទៀត។ 
ស្នូករនាតទាំងមូលត្រូវបានលោកតាចាស់ៗជំនាន់ដើមឆ្លាក់ភ្លុកជា​
ក្បាច់ភ្ញីបង្កប់ចូលទៅក្នុងសាច់ឈើអោយមានសោភ័ណភាពរស់​
រវើកហាក់បីដូចជាវត្តុមានជីវិត។​ 

ផ្លែសម្នៀងធ្វើពីឬស្សី ឬឈើដោតតំរៀបគ្នាដោយខ្សែហើយចងព្យួរ​
លាតសន្ធឹងពីខោលម្ខាងទៅខោលម្ខាងទៀតអោយផុតពីគែមស្នូក
ងាយស្រួសនឹងបន្លឺសម្លេងបានល្អ។​ ផ្លែទាំង១២ នេះមានទំហំប៉ុនគ្នា​
តែមានប្រវែងកាន់តែខ្លីបន្តិចម្តងៗពីឆ្វេងមកស្តាំ។​

រនាតធុង

រនាតធុងគឺជាឧបករណ៍ភ្លេងខ្មែរមួយប្រភេទដែលមានវត្តមានជានិច្ច​
​ក្នុងវង់ភ្លេងពិណពាទ្យតាំងពីមុនសម័យអង្គរមកម៉្លះ។ រនាតធុងនេះមានស្នូកទាំងមូលធ្វើពីឈើដូចជាឈើ ខ្នុរ នាងនួន ស្រឡៅដែលជាប្រភេទឈើមានគុណភាពល្អសំរាប់ឧបករណ៍តន្ត្រី
។ ស្នូកទាំងបួនជ្រុងមានបណ្តោយប្រវែង ៩៧ស.ម និងទទឹកប្រវែង ២៦ស.ម។​ នៅខាងក្រោមស្នូកមានជើងបួនសំរាប់ទ្រ។ ផ្លែសម្នៀង
​មាន១៦ និងផ្លែនីមួយៗត្រង់ចុងសងខាងផ្នែកខាងក្រោម។

ក្នុងវង់ភ្លេងពិណពាទ្យ ឬវង់ភ្លេងមហោរី គេត្រូវដាក់រនាតធុងនៅ​ខាង​ឆ្វេងរនាតឯករនាតនេះមានតួនាទីសំខាន់ព្រោះវាជួយបន្ទរ​សម្នៀងឲ្យមានភាពឆ្លះគ្នាយ៉ាងពិរោះ។​

Picture

Picture

គងវង់តូច

គងវង់តូចជាឧបករណ៍តន្រ្តីបុរាណខ្មែរមួយប្រភេទដែលមាននៅក្នុងវង់ភ្លេងពិណពាទ្យវាមានរូបរាងដូងកង់រទេះនិងមានសម្នៀង ១៦ដូចជាៈ តួរបស់វាធ្វើអំពីដើមផ្តៅដំបង និងឈើខ្លឹមឬភ្លុកដំរី។ ផ្លែ​សម្នៀងគងនិមួយៗមានពកចំកណ្តាលហៅថាៈ ដោះ មានឆ័ត្រព័ទ្ធ​ជុំវិញ។ នៅលើឆ័ត្រនោះមានចោះរន្ធ ៤ គឺម្ខាងពីរសំរាប់ដោតខ្សែ​ចងព្យួរទៅនឹងតួ។ ផ្លែទាំង ១៦មានទំហំតូចឬធំជាងគ្នាតិចតួចគេ​យកផ្លែទាំងនោះចងព្យួរតំរៀបគ្នាត្រង់ចន្លោះវង្វង់គងតាមលំដាប់ទំហំ ​ពី​ស្តាំទៅឆ្វេងពីតូចទៅធំ។ 

ខ្សែចងព្រ័ត្រ ធ្វើអំពីស្បែកគោឬស្បែកសត្វផ្សេងៗ។​គេយកស្បែកនេះ​ទៅច្រៀកជាចំរៀកតូៗ។

គងវង់ធំ

គងវង់ធំគឺជាឧបករណ៍មួយប្រភេទដែលមាននៅក្នុងរង្វង់ភ្លេងពិណ្យ
ពាទ្យ។​ គងនេះមានផ្លែ១៦ ឬ១៦សម្នៀង។ ផ្លែរបស់វាធ្វើអំពីលង្ហិន​ឬសាច់ខាត់សុទ្ធ។ឧបករណ៍នេះមានផ្លែពីធំទៅតូចពីឆ្វេងមកស្តាំ​តាម​លំដាប់។ វង់គងធ្វើអំពីវ័រផ្តៅដំបង។ គេយកវ័រផ្តៅ៤កំណាត់​មកពត់អោយមានរាងជារង្វង់មូល។គេបញ្ចុះជើងទៀនបញ្ឍរភ្ជាប់​ពីរង្វង់ខាងក្រោមទៅរង្វង់ខាងលើ ដោយមានចន្ទុលញែកដោយ​យកខ្សែស៊កត្រង់រន្ធទាំងបួនដែលគេបានចោះនៅលើឆ័ត្រ។​ ខ្សែ​ចងផ្លែគងធ្វើអំពីស្បែកគោ ឬស្បែកសត្វផ្សេងៗដែលអាចធ្វើបាន។ ផ្លែធំឬ សម្នៀងធំនៅខាងឆ្វេងបន្ទាប់មកផ្លែតូចឬសម្នៀងតូនៅខាង​ស្តាំ។ ផ្លែសម្នៀងមានពកចំកណ្តាលហៅថា ដោះគង។​

Picture

Picture

ឈឺង

ឈឺងគឺជាឧបករណ៍តន្រ្តីខ្មែរមួយប្រភេទដែលត្រូវបានគេចាត់ចូលទៅក្រុមនៃពពួកគ្រឿងគោះទង្គិចឲ្យកើតជាសម្នៀង។ ឧបករណ៍​នេះមានគូរៗដែលមានរាងដូចជាដោះក្រមុំធ្វើអំពីលង្ហិនសុទ្ធ។ វាមានអង្គត់ផ្ចត់ប្រហែល ៨ស.ម និងនៅចំកំពូឡដោះនៃឧបករណ៍​ឈឺងមានចោះរន្ធមួយសំរាប់ស៊កខ្សែប្រវែង​២០​ ស.មពីមួយទៅ​មួយទៀត។វាមានសម្នៀងពីរបែបគឺៈ សម្នៀងទី ១ ឆុប ប្រើនៅចំ​ដើម​ចង្វាក់ឬចង្វាក់ទី១ គេគោះផ្ទប់ផ្ទៃមុខរបស់ឈឺងទាំងពីរ។ រីឯ​ទី២ ឆឹងនៅចុងចង្វាក់គេគោះផ្ទប់បញ្ចឹតគ្នាបន្តិចត្រង់គែមរបស់​ឈឺងទាំងពីរ។

សម្ភោរ​

សម្ភោរ គឺជាឧបករណ៍តន្ត្រីខ្មែរមួយប្រភេទ ដែលត្រូវបានគេចាត់​ចូលទៅក្នុងពពួកក្រុមគោះដំ។ គេច្រើនយកឈើខ្លឹមមកធ្វើវាដូចជាៈ ដើមកកោះ រាំង បេង ខ្នុរជាដើម។ វាមានរាងមូលទ្រវែង ធំកណ្តាល ជមសងខាង ដែលមានទទឹង ០,៣៥សម និងបណ្តាយ ០,៥៥សម។

គេយកស្បែកសត្វគោឬសត្វសេះសំរាប់ប្រើក្នុងការដសា់ស្បែក​សម្ភោរឬក៏ហៅថា ពាស។ ស្បែកនោះត្រូវបានគេកាត់ជារាងមូល​ធំជាងមាត់សម្ភោរប្រហែលជាពីរធ្នាប់។

ក្នុងការសម្តែងគេវាយនឹងប្រអប់ដៃទាំងសងខាងគឺដៃស្តាំវាយខាងមុខធំ និងខាងឆ្វេងវាយខាងមុខតូច។
Picture

Picture

 ស្គរធំ

ស្គរធំជាឈ្មោះនៃឧបករណ៍តន្រ្តីបុរាណខ្មែរមួយប្រភេទ ដែលមាន​តាំងពីយូរលង់ណាស់មកហើយវាមាវត្តមានជានិច្ចនៅក្នុងវង់ភ្លេងពិ​ណពាទ្យ។ វាតែងតែមានស្គរពីរទន្ទឹមគ្នាពេលសម្តែង។

ឧបករណ៍នេះធ្វើអំពីឈើខ្នុរឬដើមឈើច្រេះ ដែលជាប្រភេទឈើ​មាន​គុណភាពផ្នែកសម្នៀង។ នៅពេលសម្តែងគេតែងតែរៀបចំស្គរ​ធំ និងតូចនិងសម្ភោរឲ្យនៅមុខគេនៅក្នុងវង់ភ្លេងទាំងមូល ពីព្រោះ​សម្នៀងរបស់វាជាសម្នៀងមួយដែលខ្លាំងហើយសន្ធាប់ជាងគេនៅក្នុងវង់ភ្លេងពិណពាទ្យ។

 

Powered by Create your own unique website with customizable templates.